មនោគមវិជ្ជា

ផាយសាន់ខ្មែរ

ទស្សនវិទ្យារបស់ក្រុម ៖

* រូមគិត រួមធ្វើ រួមសំរេច

* ជាអ្នកផ្ដើមនូវ គុណប្រយោជន៏ដល់ខ្មែរ។
* ចែករំលែកចំនេះដឹងនឹងបទពិសោធន៏។
* ឬស្សីល្អ ទំពាំងល្អ (ទំពាំងស្នងឬស្សី)
* ភាសាបរទេសជាស្ពាននៃទំនាក់នឹងការទទួលបានចំណេះដឹង ស្របពេលនោះអ្នកមិនគម្បីភ្លេចភាសាជាតិឡើយ។
* មានការលះបង់ដ៏ត្រឹមត្រូវ ទើបមានការរីកចំរើន ។
* ភាសាខ្មែរមិនមែនជាមូលហេតុ រាំងខ្ទប់ការរីកចំរើនបច្ចេកវិទ្យខ្មែរឡើយ ។ ការធ្វើឬមិនធ្វើទៅវិញទេដែលជាមូលហេតុ។
* កុំរំពឹងអ្នកផ្សេងធ្វើជំនួសអ្នក ដើម្បីជាតិសាសន៏អ្នក គឺ មានអ្នកខ្លួនឯងនឹងហើយ ដែលជាអ្នកចាប់ផ្ដើម សំរាប់ជាតិសាសន៏អ្នក

*ខ្ញុំថា មិនមែននយោបាយទេ មិនមែន វប្បធម៌, សាសនា ទេ ហើយ រឹតតែមិនមែនមេដឹកនាំទេ ដែលធ្វើឲ្យប្រទេសមួយ រីកចំរើនទន់ខ្សោយ ការសំខាន់ គឺ ការគិតត្រូវ ( សមាទិដ្ឋិ ) របស់ប្រជាជនទៅវិញទេ ដែលកំនត់ជោគវាសនារបស់ជាតិសាសន៏នោះ។

*មនុស្សល្អមានធាតុសំខាន់ ៥​យ៉ាងគឺ៖

.ស្គាល់អំពើល្អ
.យកអំពើល្អដាក់ក្នុងខ្លួន
.ប្រតិបត្តិអំពើល្អ
.ការពារអំពើល្អ
. ពង្រីកអំពើល្អ។

 

 

សូមឲ្យខ្មែរគិត

  1. ខ្មែរកុំចូលចិត្តនិយាយតែពីបញ្ហាជាជាងដំណោះស្រាយ។

  2. ស្គាល់បញ្ហាជារឿងសំខាន់ ប៉ុន្តែស្គាល់ដំណោះស្រាយជារឿងសំខាន់ហើយចាំបាច់ទៀត។

  3. ខ្មែរសូមកុំចំលង វប្បធម៌បរទេស តែសូមចំលងបច្ចេកវិជ្ជានឹងគំនិតច្នៃប្រឌិត។

  4. តើពេលណាទើបខ្មែរមាន ស្នានីយវារីអគ្គីសនីយ៏ប្រើទូទាំងប្រទេស។

  5. ខ្មែរ អ្នកមាន វប្បធម៌ ផ្ចិតផ្ចង់ណាស់ ចុះហេតុឥឡូវ អ្នកធ្វើការឲ្យរួចពីដៃ។

  6. ខ្មែរ សូមអ្នក កុំខ្ជីខ្ជារ សូមគិតឲ្យសព្វ។

  7. អត្តចរិតអាក្រក់ដែលខ្មែរគួរផ្លាស់ប្ដូរ គឺការប្រកាន់ជ្រុល។

  8. រួមគ្នាធ្វើឲ្យខ្មែរ រីកចំរើន ដោយចាប់ផ្ដើមពីអ្នកនឹងអ្នកជុំវិញខ្លួន។

  9. បើឃើញខ្មែរខុស សូមប្រាប់ដោយស្មោះស នឹងមុខញញឹម។

  10. ខ្មែរ សូមសូមកុំគ្មានការលះបង់ដើម្បីជនជាតិអ្នកដោយមូលហេតុ គ្មានពេល ឬមិនទាន់ដល់ពេលឡើយ។

  11. អាចនិយាយថាឥឡូវខ្មែរ រីកចំរើនលុះត្រាតែប្រជាពលរដ្ឋខ្មែរ មានការយល់ដឹង កើនឡើងគឺមិន មែនមានវិនិយោគបរទេសចរីកចំរើនឡើយ។

  12. ខ្មែរ គិតបន្តិចទៅមើល តើវិទ្យាសាស្រ្តរបស់អ្នក នឹងប្រទេសបារាំងអាមេរិកាំងខុសគ្នាយ៉ាងណា ?គឺមានតែអ្នក ប្រឹងទាំងអស់គ្នា

  13. ចូលរួម ចែករំលែក ផ្លាស់ប្ដូរ ធ្វើឯកសារជាខ្មែរទាំងអស់គ្នា ទោះតិចក៏ដោយ ដូចពាក្សខ្មែរថា តក់ៗពេញបំពុង ។

  14. ខ្មែរភាគច្រើនធ្វើការឲ្យថៅកែ ជាបរទេសលើទឹកដៃខ្មែរ។ពលរដ្ឋខ្មែរមិនបានសំដែងសមត្ថភាពបង្តើតអ្វីដែលថ្មី

  15. ខ្មែរ ខ្មែរ ខ្មែរ សូមអ្នកកុំខ្ជិល ត្រូវ ធ្វើការ ធ្វើការ ធ្វើការនឹងធ្វើដោយ ផ្ចិតផ្ចង់

  16. តើមានប៉ុន្មានដងដែលអ្នកនិយាយថាធ្វើតែអ្នកមិនបានធ្វើ ?

  17. អាណិតបំផុតពេលឃើញស្រ្តីខ្មែរ ទៅបំរើការតាមផ្ទះនៅបរទេស
    ទាំងក្រុមៗ ។

  18. ខ្មែរសូមអ្នកកុំខ្លាច បើអ្នក មិនបានធ្វើទុក្ខទោស ដោយចេតនាដល់អ្នកដ៏ទៃ។

  19. ទំលាប់អាក្រក់ដែលបន្សល់ទុកឲ្យខ្មែរ គឺមិនហ៊ាន ការពារអំពើល្អ ព្រោះខ្លាច ។

  20. ខ្មែរ បើអ្នកចេះ ១០០០ចំនេះដឹង សូមកុំចែករំលែកតែ១០ សូមកុំមានទំលាប់បែបនេះ។

  21. មេរៀនប្រវត្តិសាស្រ្តបង្ហាញថា ជនជាតិចិនភ្ញាក់ខ្លួន ពេលដែលឃើញ    និគមជប៉ុនកាន់តែច្រើនឡើងក្នុងប្រទេសខ្លួន ចិនគិតថាដល់ពេលដែលយើងរួមរួមគ្នាហើយ
  22. ទោះយ៉ាងណា ទោះយ៉ាងណា ទោះយ៉ាងណា ក៏សូមតែកុំឲ្យតែខ្មែរឈ្លោះគ្នា។

 



  1. cambomaths
    ខែធ្នូ 18, 2009 ម៉ោង 2:53 ព្រឹក | #1

    ល្អណាស់…

  2. ខែកញ្ញា 18, 2010 ម៉ោង 7:05 ល្ងាច | #2

    ខ្ញុំគាំទ្រ

  1. មិន​ទាន់​មាន Trackback ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.