បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘អក្សរខ្មែរយូនិកូដនិងភាសាកុំព្យូទ័រ’

សារៈសំខាន់របស់ពុម្ពអក្សរ យូនីកូដ។

ខែមករា 2, 2009 មតិ ១

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះយើងសំណាងដែលមានពុម្ពអក្សរ យូនីកូដ ដើម្បីប្រើប្រាស់លើប្រព័ន្ធអ៊ីនធឺណេត។ ជាក់ស្តែងនៅតាមហាងអ៊ីនធឺណេតកាហ្វេមួយចំនួនគឺមានពុម្ពអក្សរគ្រប់ប្រភេទ ព្រមទាំងពុម្ពអក្សរយូនីកូដផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺ បងប្អូនសិស្សានុសិស្សទាំងឡាយភាគច្រើនគឺគេនិយមប្រើប្រាស់ជាភាសាអង់គ្លេសទោះបីជាការប្រើប្រាស់ភាសាអង់គ្លេសរបស់គាត់គឺមិនសូវជាសុក្រិត្យប៉ុន្មានក៏ដោយ ពីពីព្រោះពួកគាត់យល់ឃើញថា វាជាការងាយស្រួលជាងការប្រើប្រាស់ភាសាខ្មែរ ដែលពួកគាត់ត្រូវចំណាយពេលវេលាក្នុងការសិក្សាស្រាវជ្រាវបន្ថែម។ កក្តាដែលមិនសូវប្រើប្រាស់ភាសាជាតិរបស់ខ្លួនដែលជាហេតុបណ្តាលអោយភាសារបស់យើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ខ្វះការយកចិត្តទុកដាក់ រីឯពាក្យទំនើបកម្មក៏កាន់តែខើចទៅៗចំពោះការប្រើប្រាស់ក្នុងការទំនាក់ទំនង។ កាលពីដើមឡើយយើងតែងតែខ្វល់ខ្វាយអំពីពុម្ពអក្សរដែលមិនអាចប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណេតបាន ទើបវាជាបញ្ហាសំរាប់អ្នក ដែលមិនចេះភាសា ឬក៏ចេះតិចតួចពេក ហើយបានធ្វើអោយពួកគាត់មិនយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការទំនាក់ទំនងគ្នា។ តែពេកនេះ ប្រទេសយើងមានពុម្ពអក្សរដែលអាចប្រើប្រាស់ជាសាកលនៅលើប្រព័ន្ធ អ៊ិនធឺណេតហើយ គួរណាតែយើងបង្វែរមកប្រើប្រាស់ពុម្ពអក្សរខ្មែរដើម្បីទំនាក់ទំនងគ្នា ដូចជាការផ្ញើអ៊ីម៉ែលសួរសុខទុក្ខក្រុមគ្រួសារ  របាយការណ៏ប្រចាំថ្ងៃ   ការបញ្ចេញយោបល់ ។ល។ ពីព្រោះយើងអាចទំនាក់ទំនងគ្នាទោះបីជាអ្នកនោះ មិនសូវចេះអក្សរអង់គ្លេសក៏ដោយ គឺទាក់ទងបានទូលំទូលាយដូចជាបណ្តាប្រទេសជិតខាងដែលគេប្រើប្រាស់អក្សររបស់គេនៅលើអ៊ីនធឺណេតដែរ។

ជាទីញ្ចប់ ខ្ញុំបាទក្នុងនាមជាកូនខ្មែរមួយរូប គឺសូមសំណូមពរដល់បងប្ងូនទាំងអស់ ចូលរួមប្រើប្រាស់អក្សរខ្មែរយើងអោយកាន់តែច្រើន។ ការសំណូមពរនេះក្នុងន័យថាមិនមែនអោយបងប្អូនជាទីសេ្នហារបស់ខ្ញុំទាំងអស់ឈប់ប្រើប្រាស់ភាសា អង់គ្លេសនោះទេ គឺយើងអាចប្រើប្រាស់ទាំងពីរភាសាតែម្តងប្រសិនជាធ្វើទៅបាន។ ខ្ញុំបាទក៏សូមប្រសិទ្ធិពរជ័យដល់បងប្អូនខ្មែរជាទីស្រឡាញ់ និងគោរពរបស់ខ្ញុំ សូមទទួលតែសេចក្តីសុខគ្រប់ប្រការ។

ពីខ្ញុំបាទ ផាយថុនខ្មែរ

( អត្ថបទនេះ ថាយថុនខ្មែរបាន ដកស្រងទាំងស្រុង ពី ប្លុករបស់ គឹម វីរៈ  (ទំព័រវែប ខ្មែរ អូអេស )​ )

ភាសាខ្មែរ ជាមួយផាយថុន

ខែធ្នូ 31, 2008 បញ្ចេញមតិ

-ចំពោះ ប្រពន្ធ័បញ្ជាលីនុច (មិនប្រើ IDE មជ្ឃដ្ឋា​នរោងជាង)

អ្នកតំឡើងវាលើ លីនុចរបស់អ្នក
ក្ដាចុចភាសាលើលីនុច

រួចធ្វើតាមការនែនាំ របស់ file Readme.txt ដែលមានក្នុងកញ្ជាប់នោះស្រាប់ នោះអ្នកអាចសរសរភាសាខ្មែរលើលីនុចបាន ជាមិនខាន ។
ខ្ញុំនឹងលើកឧទាហរណ័ជាក់ស្ដែងក្នុង ការបង្កើតជាភាសាខ្មែរ , បកប្រែកូដ ,រត់កូដផាយអក្សរខ្មែរ  ជូនដល់អ្នក

កូដ khmer.py !


#!/usr/bin/python
# -*- coding: utf-8 -*-

print u"សួរស្ដីផាយថុនខ្មែរ: "

ចាំថាភាសាខ្មែរ ! យើងប្រើ យូនិកូដ ទំរង់UTF-8 ដូច្នេះផ្នែកខាងលើ នៃកូដខ្ញុំដាក់បន្ថែម ០២បន្ទាត់ខាងលើប្រាប់
ដល់ម៉ាស៊ីន បកប្រែរបស់ ផាយថុន ។ ហើយក្នុងកូដ មាន អក្សរ u “កំរងអក្សរ” បញ្ជាក់ថា កំរង់អក្សរ ជាទំរង់ យូនិកូដ(u=unicode=យួនិកូដ)

 

តាម ពត៌មានបានឲ្យដឹងថា ជំនាន់ថ្មីរបស់ ផាយថុន
នឹងអាចដោះស្រាយរា់បញ្ហាទាក់យូនិកូដបានយ៉ាងងាយស្រួល ដូច្នេះ អ្នកអាចប្រើ
ផាយថុនជំនាន់ថ្មីបំផុត ។ឥឡូវខ្ញុំប្រីផាយថុន​ ជំនាន់ ១,៦ ។
បន្ទាប់ពីសរសេរកូដនេះរួច អ្នក​រត់ កុនសូលរបស់អ្នក
chmod +x khmer.py
រួចរត់ បកប្រែកូដ khmer.py នោះកុនសូល បង្ហាញ កំរង់ ឃ្លា ភាសាខ្មែរ ដែលអ្នក បានធ្វើ។
kaka@kaka-desktop:~/workspace/pythontraining$ python khmer.py
ជូនពរទទួលលទ្ធផលល្អ!
អរគុណ

-ចំពោះ ប្រពន្ធ័វិនដូ

អ្នកអាចប្រើ drpython (ជាប្រភេទ IDE មជ្ឃដ្ឋា​នរោងជាង ប្រើបានទាំង លីនុចនឹង វិនដូ ) នៅពេលអ្នកបើ្រ សូមដូរ កំនត់ទំរង់អក្សរដោយ (Encoding ) utf-8 ដែលអាចឲ្យយើងសរសេរជាភាសាខ្មែរបាន ជាមួយមួយក្ដាចុច ភាសាខ្មែរអ្នក។
ម្យ៉ាងវិញទៀត អ្នកនឹងមិនអាច ដំនើ drpython បានទេប្រសិនបើ អ្នក មិនបានដំឡើង wxpython runtime
រួចអ្នកទាញយក  win32-unicode (ជា runtime សំរាប់ ដំនើរការបានជាមួយអក្សរ យូនិកូដ ដូចជាភាសាខ្មែរយើងជាដើម…..)
អ្នកអាចអានបន្ថែមតាមរយះ
ឯកសារយោង http://www.diveintopython.org/xml_processing/unicode.html

កំនត់ហេតុការប្រើខ្មេរយូនីកូដ

ខែធ្នូ 29, 2008 បញ្ចេញមតិ

វិស័យពត័មានវិទ្យាជាវិស័យមួយដែលប្រទេសយើងមានការរីចចំរើនយឹតយ៉ាវដូចរទេះគោនឹងស៊ីក្លូកងបី បើប្រៀបជាមួយប្រទេសជិតខាងបញ្ហាសំខាន់គឺការប្រើប្រាស់ជាលក្ខណះ អក្សរខ្មែរព្រោះភាគច្រើនជាភាសាបរទេស(អង់គ្លេស)។តែឥឡូវនេះដោយ សារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបានក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនានា ពិសេសដូចជា NIDA+KHMEROS…ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសំរេច ឡើងនូវគំរូរអក្សរខ្មែរ យូនីកូដ បើទោះជានៅមានបញ្ហាស្មុគស្មញមហាបន្តិចបន្តូចក៏ដោយ ក៏ជាសមិទ្ធផលមួយដែលក្នុងនាមខ្ញុំជាខ្មែរក៏ដូចជាបងប្អូនខ្មែរទាំងអស់ ចូលរួំប្រើប្រាស់ ក៏ដូចជាការផ្សព្វផ្សាយ ដើម្បីខ្មែរយូនីកូដកានតែសំបូរបែប ក្នុងការរួមចំនែកអភិវឌ្ឍន៏វិស័យពត៌មានវិទ្យាប្រទេសយើងឲ្យកាន់ឲ្យមានភាព រីកចំរើន។សូម អរគុណ!

តាមដាន

Get every new post delivered to your Inbox.